កីឡា

លោក វ៉ាត់ ចំរើន៖ព្រឹត្តិការណ៍រត់ពាក់កណ្តាលមារ៉ាតុន នៅប្រាសាទ សំបូរព្រៃគុក ថ្ងៃទី៣ វិច្ឆិកា

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលមារ៉ាតុននៅប្រាសាទសំបូរព្រៃគុក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ។


លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលមារ៉ាតុនមានភ្ញៀវជាតិ អន្តរជាតិចូលរួមជាង ៦០០ នាក់ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទំាងចូលរួមអភិរក្សបរិស្ថាន និងធនធានធម្មជាតិ នៅប្រាសាទសំបូរព្រៃគុក ដែលជាតំបន់អេកូទេសចរណ៍។


លោកបានបន្តថា ពិពិធកម្មផលិតផលកីឡាទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍ស្អាត និងបៃតង លើកកម្ពស់វិស័យទេសចរណ៍ និងកីឡា ផ្សព្វផ្សាយសក្តានុពល កីឡាទេសចរណ៍ និងបរិស្ថានធម្មជាតិ ជំរុញកំណើនភ្ញៀវទេសចរតំបន់សៀមរាបអង្គរ បង្កើនទំនាក់ទំនងជិតស្និទរវាងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងសហគមន៍ បង្កើនអត្ថប្រយោជន៍វិស័យទេសចរណ៍ដល់សហគមន៍តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា និងបង្កើនសុខមាលភាពផ្លូវកាយ និងផ្លូវចិត្ត៕ ដោយ៖លី ភីលីព

Most Popular

To Top