ផ្សេងៗ

កិច្ចព្រមព្រៀង ចែករំលែកចំណាយ យោធារវាងកូរ៉េ-អាមេរិក ចាំបាច់ត្រូវធ្វេីទៅដោយសមហេតុផល សម្រាប់ភាគីទាំងពីរ

សេអ៊ូល៖ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា កិច្ចពិភាក្សាចែករំលែកចំណាយការពារជាតិ ដែលកំពុងដំណើរការរវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវបានមើលឃើញថា សមហេតុផលដោយគ្រប់ភាគី។

នៅក្នុងសន្និសីទសង្ខេបជាទៀងទាត់ អ្នកនាំពាក្យក្រសួងការ បរទេសលោកគីម អ៊ិនជុល បានឲ្យដឹងថាខណៈពេលទាំងសេអ៊ូល និងវ៉ាស៊ីនតោន ចង់បានការរៀបចំត្រឹមត្រូវ និងស្មើភាពគ្នា មានភាពខុសគ្នានៃទស្សនវិស័យ ដោយលើកឡើងថាសហរដ្ឋអាមេរិក អាចនឹងបន្តបញ្ជូនសំណើថ្មីមួយដែលមិនត្រូវបានទទួលយកដោយ សម្ព័ន្ធមិត្តរបស់ខ្លួន។

មន្ត្រីរូបនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលបានអះអាងថាសហរដ្ឋអាមេរិក បានផ្តល់សំណើថ្មីមួយដែលអំពាវនាវឱ្យមានការបង្កើនការចូលរួមចំណែករបស់ទីក្រុងសេអ៊ូលចំនួន ១,៣ ពាន់លានដុល្លារអាមេរិក៕ ដោយ ឈូក បូរ៉ា

Most Popular

To Top