បរទេស៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៨ករណីទៀត ដែលបង្កើនចំនួនអ្នកឆ្លងជំងឺសរុបដល់ ៣.០០០ នាក់ និងពុំមានអ្នកស្លាប់ថ្មីទៀតឡើយ។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ករណីថ្មីចំនួន ៨ នោះ រួមមានជនចំណាកស្រុកជាស្ត្រី ៥ នាក់ដែលមានអាយុពី ១៩-៣០ ឆ្នាំត្រូវបានទុកឱ្យនៅដាច់ដោយឡែក នៅក្នុងស្រុក Sadao នៃខេត្ត Songkhla ។
ករណីថ្មី ៣ ទៀតគឺបុរសជនជាតិថៃដែលមានអាយុ ៤៥ និង ៥១ ឆ្នាំត្រូវបានរកឃើញ ទាក់ទងអ្នកជំងឺធ្វើតេស្តិ៍មុននៅតាមសហគមន៍នានាក្នុងស្រុក Bannang Sata របស់ខេត្តយ៉ាឡា។ គាត់បាននិយាយថា ពួកគេពីរនាក់បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺមុន ៗ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ៕ប្រែសម្រួលៈ ណៃ តុលា