ព្រឹត្តិការណ៍

ជនភៀសខ្លួនឥណ្ឌា១៦នាក់ ហត់ពេកដេកលើផ្លូវរថភ្លើង កិនស្លាប់ទាំងអស់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រ ទី៨ ខែឧសភា បានឲ្យដឹងថា កិច្ចស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីយុវជន១៦នាក់ ដែលជាជនភៀសខ្លួនឥណ្ឌា ត្រូវបានរថភ្លើងដឹកទំនិញ កិនស្លាប់ទាំងអស់ នៅរដ្ឋMaharashtra ប្រទេសឥណ្ឌា។

មនុស្សទាំង១៦នាក់ ត្រូវបានគេនិយាយថា បានដេកយ៉ាងលង់លក់ ក្រោយធ្វើដំណើរដោយថ្មើរជើង អស់ចំងាយ៣៦គីឡូម៉ែត្រ ហើយដោយមិនជឿជាក់ទេថា ក្នុងអំឡុងពេលដែលប្រទេសបិទទ្វារបែបនេះ នឹងមានរថភ្លើងធ្វើដំណើរនៅឡើយ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីឥណ្ឌា បានប្រកាសបិទទ្វារមក ពលរដ្ឋឥណ្ឌាបានភៀសខ្លួនរបស់ពួកគេ ទៅកាន់តំបន់នានា ដោយមិនមានប្រព័ន្ធ ធ្វើដំណើរសាធារណៈ ដូចជារថភ្លើងនិងរថយន្តក្រុងឡើយ។

ក្នុងហេតុការណ៍ស្លាប់នេះផងដែរ សូម្បីតែលោកនាយករដ្ឋមន្ត្រី លោកNarendra Modi ក៏បានប្រកាសរំលែកទុក្ខ ដល់ក្រុមគ្រួសារសពផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top