Liverpool ត្រូវបានគេជឿជាក់ថា បានដាក់សំណើរ សម្រាប់ក្លឹបWerder Bremen ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធឆ្នើមMilot Rashica នេះបើយោងតាមការអះអាង របស់ម្ចាស់ក្លឹបលោក Agim Amendi។
ក្លឹបអង់គ្លេសនេះ ត្រូវបានគេដឹងទៀតដែរថា នឹងធ្វើការងារនេះ ឲ្យបានមុនរដូវក្តៅ ដើម្បីនាំយកកីឡាករ វ័យ២៣ឆ្នាំរូបនេះមករួមក្លឹប។ ក្នុងនោះផងដែរ លោកAmendi ក៏បានអះអាងដែរថា មានក្លឹបជាច្រើនទៀត ក៏បានដាក់សំណើរ សុំទិញRashicaផងដែរ ដូចជាRB Leipzigជាដើម។
Rashica មានតម្លៃ៣១លានផោន ខណៈដែលកុងត្រា រហូតដល់ឆ្នាំ២០២២ ប៉ុន្តែនឹងមានតម្លៃ ត្រឹមតែ១៣លានផោនប៉ុណ្ណោះ នៅមុនថ្ងៃទី១៥ ខែមិថុនា ប្រសិនបើក្លឹបWerder Bremen នឹងធ្លាក់ចេញពីលីគកំពូល៕
ប្រែសម្រួល៖ស៊ុនលី