ព្រឹត្តិការណ៍

លោក​ គីម​ ជុងអ៊ុន​ បង្ហាញមុខ ជិត​ ១សប្ដាហ៍ទេីបអាមេរិក​ អះអាងថា លោក​នៅមានជីវិត

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ បានបញ្ជាក់ថា​ មេដឹកនាំកូរ៉េខាងជើងលោកគីម​ ជុងអ៊ុន​ នៅមានជីវិតនៅឡើយ​ នេះបេីតាមការលេីកឡេីងរបស់រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បន្ទាប់ពីលោកគីម​ បានលេចមុខជាថ្មីនៅក្នុងវីដេអូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីសប្តាហ៍មុនបន្ទាប់ពីមានការ សន្និដ្ឋានយ៉ាងខ្លាំងថា​ លោកមានជំងឺធ្ងន់ធ្ងរ​ ឬអាចស្លាប់។

នៅពេលដែលត្រូវបានគេសួរថា តើសហរដ្ឋអាមេរិកបានបញ្ជាក់ថា​ តើលោកគី​ម​ នៅរស់​ ឬស្លាប់នោះលោក Pompeo បានលេីកឡេីងថា “មែនហើយយើងគិតថា​ លោកនៅមានជីវិតនៅឡេីយ” ។

យ៉ាងណាមិញលោក​ Pompeo មិនបាននិយាយលម្អិតនោះទេក្រៅពីនិយាយថា​ ប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ​ បានរំលឹកលោកឱ្យនៅតែផ្តោត លើគោលដៅក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top