ព្រឹត្តិការណ៍

អ្នកនាំពាក្យរបស់ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ឆ្លងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃសុក្រថា អ្នកស្រី Katie Miller អ្នកនាំពាក្យរបស់លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ។

លោក ត្រាំ ថ្លែងនៅក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅពេលធ្វើសមាជបក្សសាធារណរដ្ឋថា “Katie គាត់បានធ្វើតេស្តល្អណាស់ក្នុងអំឡុងពេលដ៏យូរ ហើយបន្ទាប់មក គឺថ្ងៃនេះ នាងបានធ្វើតេស្តបញ្ជាក់ថា វិជ្ជមាន”។

លោក ត្រាំ ថ្លែងថា “នាងមិនបានទាក់ទងជាមួយខ្ញុំទេ” ដោយសំអាងថា នាង Millerជាភរិយារបស់ទីប្រឹក្សាជាន់ខ្ពស់របស់លោកគឹលោក Stephen Miller ។ នាងចំណាយពេលខ្លះៗជាមួយលោកអនុប្រធានាធិបតី”  ។

លោកប្រធានាធិបតី បានថ្លែងថា លោក Pence បានដឹងអំពីការឆ្លងជំងឺរបស់នាង Miller ។

អ្នកនាំពាក្យនៅសេតវិមាន Kayleigh McEnany បានលើកឡើងកាលពីថ្ងៃសុក្រថា សមាជិកម្នាក់ដែលជាបុគ្គលិករបស់លោក Pence បានឆ្លងវីរុស ដោយមិនបានបញ្ជាក់អំពីអត្តសញ្ញាណបុគ្គលរូបណាឡើយ ។

ដោយសាររោគសញ្ញារបស់នាង Miller វ័យ២៥ឆ្នាំ ការហោះហើររបស់លោក Pence ត្រូវបានពន្យាពេលទៅកាន់ទីក្រុង Des Moines សម្រាប់ពេលព្រឹកនៅ Iowa ខណៈដែលគេដឹងថា មានសមាជិក៦នាក់ផ្សេងទៀត មានការប្រាស្រ័យទាក់ទងជា មួយនាង។ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់សហរដ្ឋអាមេរិក ផ្សាយដូច្នេះ  ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top