តូក្យូ៖ ក្រុមហ៊ុន Panasonic Corp បានបង្កើតរ៉ូបូតបំពាក់ដោយក្បាល ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ នៅតាមមន្ទីរពេទ្យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
យោងតាមក្រុមហ៊ុន បានឱ្យដឹងថា យាន Hospi-mist ត្រូវបានកែលំអពី Hospi ដែលត្រូវបានដាក់ពង្រាយ នៅក្នុងស្ថាប័នវេជ្ជសាស្ត្រ ដើម្បីដឹកជញ្ជូនថ្នាំពេទ្យ និងគំរូដើម្បីទូទាត់ សម្រាប់ការខ្វះបុគ្គលិក ក្នុងអំឡុងពេលឈប់សម្រាក និងពេលយប់ ។
តាមរយៈការប្រើប្រាស់ទិន្នន័យផែនទី ដែលបានរក្សាទុកជាមុនរ៉ូបូត អាចជ្រើសរើសផ្លូវរបស់វាទៅកាន់គោលដៅ នៅមន្ទីរពេទ្យដោយប្រើ ឧបករណ៍ចាប់សញ្ញា ដើម្បីរក និងជៀសវាងឧបសគ្គ ដូច្នេះវាអាចធ្វើដំណើរជុំវិញ ដោយសុវត្ថិភាព៕
ដោយ ឈូក បូរ៉ា