ព្រឹត្តិការណ៍

ជនភៀសខ្លួន ឥណ្ឌា១៦នាក់ ហត់ពេកដេកលើផ្លូវរថភ្លើង កិនស្លាប់ទាំងអស់

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រទី៨ ខែឧសភានេះបានឲ្យដឹងថាកិច្ចស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងបន្ទាប់ពីយុវជន១៦នាក់ ដែលជាជនភៀសខ្លួនឥណ្ឌា ត្រូវបានរថភ្លើងដឹកទំនិញកិនស្លាប់ទាំងអស់នៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា។

មនុស្សទាំង១៦នាក់ ត្រូវបានគេនិយាយថាបានដេកយ៉ាងលង់លក់ក្រោយធ្វើដំណើរដោយថ្មើជើង អស់ចំងាយ៣៦គីឡូម៉ែត្រហើយដោយមិនជឿជាក់ទេថា ក្នុងអំឡុងពេលដែលប្រទេស បិទទ្វារបែបនេះនឹងមានរថភ្លើង ធ្វើដំណើរនៅឡើយ។

គួរឲ្យដឹងដែរថាចាប់តាំង តែពីឥណ្ឌាបានប្រកាសបិទទ្វារ មកពលរដ្ឋឥណ្ឌាបានភៀសខ្លួនរបស់ពួកគេ ទៅកាន់តំបន់នានាដោយមិនមានប្រព័ន្ធធ្វើដំណើរសាធារណៈ ដូចជារថភ្លើងនិងរថយន្តក្រុងឡើយ។

ក្នុងហេតុការណ៍ស្លាប់នេះផង ដែរសូម្បីតែលោកនាយករដ្ឋមន្ត្រីលោក Narendra Modi ក៏បានប្រកាសរំលែកទុក្ខ ដល់ក្រុមគ្រួសារសាកសពផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top