ព្រឹត្តិការណ៍

វេណេស៊ុយអេឡា និយាយថា កងទ័ពរឹបអូស យកទូក ចម្បាំង និងអាវុធកូឡំប៊ី

បរទេស៖យោធានៃប្រទេសវេណេស៊ុយអេឡា បាននិយាយថា ខ្លួនទើបបានរឹបអូសយកទូកចម្បាំងធុនស្រាលកូឡំប៊ីបោះបង់ចោលចំនួន៣គ្រឿង ដែលទាហានបានរកឃើញកាលពីថ្ងៃសៅរ៍ ក្នុងខណៈធ្វើប្រតិបត្តិការល្បាតដងទន្លេ Orinoco ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលចោទប្រកាន់កូឡំប៊ី ពីបទជួយដល់ក្រុមលុកលុយបរាជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិបាននិយាយប្រាប់ថា ទូកទាំងនោះបំពាក់ដោយកាំភ្លើងយន្តនិងគ្រាប់ ប៉ុន្តែមិនមានមនុស្សជិះនោះទេ ហើយការរកទូកទាំងនោះឃើញនោះ គឺជាផ្នែកមួយនៃប្រតិបត្តិការទូទាំងប្រទេស ដើម្បីធានាដល់សេរីភាពនិងអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទ័ពជើងទឹកកូឡំប៊ី បាននិយាយថា យោងតាមការស៊ើបអង្កេតបឋម ទូកទាំងនោះ ត្រូវខ្សែទឹកទន្លេដ៏ខ្លាំងបន្សាត់យកទៅ”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top