កូរ៉េខាងត្បូង៖ Samsung Pay កំពុងផ្លាស់ប្តូរពីស្មាតហ្វូនឲ្យស្ថិតលើដៃរបស់អតិថិជនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមបង្កើតកាតឥណពន្ធ ដែលមានលក្ខណៈច្នៃប្រឌិតដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនជើងខ្លាំង Apple របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
កាតយីហោនេះត្រូវបានគេនិយាយថា ត្រូវបានគាំទ្រដោយគណនេយ្យគ្រប់គ្រងសាច់ប្រាក់ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនហិរញ្ញវត្ថុផ្ទាល់ខ្លួន SoFi ។ ផលិតផលទាំង២នេះ នឹងត្រូវចេញលក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក នារដូវក្តៅនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីសេវាកម្មនឹងត្រូវបានចែកចាយ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
ការផ្លាស់ប្តូរនេះអនុញ្ញាតឲ្យក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូងអាចប្រកួតប្រជែងជាមួយ Apple បានបង្កើតកាតទូទាត់ម៉ាកនៅឆ្នាំ ២០១៩ ។ ក្រុមហ៊ុន Samsung បានបើកដំណើរការ Samsung Pay ប្រហែលជា ៥ ឆ្នាំមុន គឺជាកាតឌីជីថលដែលអនុញ្ញាតឲ្យអ្នកប្រើស្មាតហ្វូន របស់អ្នកធ្វើការទិញនៅតាមហាងលក់រាយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកំពុងផ្លាស់ប្តូរឧបករណ៍ ហើយចង់ចូលរួមជាមួយគូប្រជែងរបស់ខ្លួន ដោយផ្តល់កាតរាងកាយដល់អ្នកប្រើប្រាស់៕
ដោយ៖ លី ភីលីព