ព្រឹត្តិការណ៍

ក្រុមហ៊ុន BMW នឹងវិនិយោគ ក្នុងទឹកប្រាក់ ៦២០ លានដុល្លារ នៅភាគឥសាន ប្រទេសចិន

ចិន ៖ រដ្ឋាភិបាល ក្នុងតំបន់ បានមានប្រសាសន៍ថា ក្រុមហ៊ុន BMW Group គ្រោងនឹងវិនិយោគទឹក ប្រាក់៤,៤ ពាន់លានយ័ន (ស្មើ៦២០ លានដុល្លារ) នៅឆ្នាំនេះ ក្នុងការសាងសង់រោងចក្រថ្មី របស់ខ្លួននៅទីក្រុង Shenyang ជារដ្ឋធានី នៃខេត្តលីននីងភាគឥសានប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

យោងតាមគណៈកម្មាធិការអភិវឌ្ឍន៍ និងកែទម្រង់ខេត្តបានឲ្យដឹងថា ការវិនិយោគនេះនឹងត្រូវប្រើដើម្បីបញ្ចប់អាគារសំខាន់ នៃរោងចក្រថ្មី នៃរថយន្ត BMW Brilliance Automotive (BBA) គឺជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន BMW Group និងក្រុមហ៊ុន Brilliance China Automotive Holdings Ltd ។ ជាមួយនឹងការវិនិយោគ សរុបចំនួន ២៨,៣ ពាន់លានយ័ន សម្រាប់រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២២ ដែលបង្កើតជាមជ្ឈមណ្ឌលផលិតកម្ម សកល របស់ទីក្រុង Shenyang BMW ។

ក្រុមហ៊ុន BBA បានរំកិលរថយន្ត៣លានគ្រឿង របស់ខ្លួនដែលជាកូនកាត់ដោតឌុយចេញ ពីខ្សែសង្វាក់ផលិតកម្ម នៅShenyang កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បន្ទាប់ពីវាបានបន្តផលិតកម្មនៅក្នុងទីក្រុងTiexi និងDadong នៅថ្ងៃទី ១៧ ខែកុម្ភៈ។ ប្រទេសចិនបានក្លាយជាទីផ្សារលក់រថយន្តធំជាងគេបំផុតនៅលើពិភពលោកសម្រាប់រថយន្ត BMW ដែលលក់បានជាង ៧២០.០០០ គ្រឿងក្នុងឆ្នាំ ២០១៩ ។

ចាប់តាំងពីការ បើកដំណើរការក្រុមហ៊ុន BBA កាលឆ្នាំ២០០៣ ក្រុមហ៊ុន BMW បានវិនិយោគទឹកប្រាក់ជាង ៥២ ពាន់លានយ័ន នៅក្នុងទីក្រុង Shenyang និងបញ្ចប់ការសាងសង់ រោងចក្រផលិត រថយន្តចំនួន ២ គឺរោងចក្រថាមពលមួយ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយ ៕
ដោយ៖លី ភីលីព

Most Popular

To Top