ព្រឹត្តិការណ៍

Twitter រិះគន់ខ្លាំង ទៅលើលោក ដូណាល់ ត្រាំ ក្រោយពីឱ្យអ្នកកាសែត ស្រ្តីអាមេរិក ដើមកំណើតចិន ទៅសួរចិនវិញ រឿងអ្នកស្លាប់ ដោយសារមេរោគកូវីដ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបញ្ចប់ការធ្វើសន្និសីទ កាសែតកាលពីថ្ងៃច័ន្ទនៅឯ Rose Garden នៅសេតវិមានបន្ទាប់ពីបានប្រាប់ អ្នកយកព័ត៌មានអាមេរិកដើមកំណើតចិន ឱ្យទៅសួរប្រទេសចិនវិញ ថាហេតុអ្វីបានជា មនុស្សនៅជុំវិញពិភពលោកបានកំពុងស្លាប់ ដោយសារមេរោគកូវីដ – ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជម្លោះពាក្យសម្តីរបស់លោក ត្រាំ អំពីសមត្ថភាពនៃការធ្វើតេស្ត៍រកមេរោគកូវីដ១៩ របស់សហរដ្ឋអាមេរិក ត្រូវបានគេចោទសួរនៅថ្ងៃទី ១១ ខែឧសភា នៅពេលអ្នកឆ្លើយឆ្លងព័ត៌មានរបស់ CBS News ប្រចាំសេតវិមាន គឺលោកស្រី Weijia Jiang គូសបញ្ជាក់ថា ទោះបីជាមានចំនួនច្រើននៃការធ្វើតេស្តរកមេរោគក៏ដោយ ក៏“ ជនជាតិអាមេរិកកំពុងតែបាត់បង់ជីវិត ហើយយើងនៅតែឃើញមានករណីឆ្លងជាច្រើនទៀតជារៀងរាល់ថ្ងៃ” ។

ជាជាងពន្យល់ពីមូលហេតុដែលគាត់ជ្រើសរើសផ្តោតលើសមត្ថភាពតេស្ត៍ លោក ដូណាល់ ត្រាំ គ្រាន់តែប្រាប់អ្នកយកព័ត៌មានដែលជាជនជាតិអាមេរិកាំងដើមកំណើតចិនថា លោកស្រីគួរតែសួរទៅប្រទេសចិនថាហេតុអ្វីបានជាមនុស្សស្លាប់នៅជុំវិញពិភពលោកដោយសារវីរុសកូរ៉ូណា ហើយបន្ទាប់មកមើលពីប្រភេទចម្លើយបែបណា ដែលនាងទទួលបាន។

អ្នកកាសែតស្រីរូបនោះ បានសួរវិញថា ហេតុអ្វីបានជាលោកនិយាយមកខ្ញុំជាពិសេស? លោក ត្រាំ បានឆ្លើយតបដោយទទូចថាលោកនឹងមិនមានការឆ្លើយតបដូចគ្នាចំពោះអ្នកដែលបានសួរសំណួរមិនល្អនោះទេ “ខ្ញុំមិននិយាយចំ ៗ ទៅនរណាម្នាក់នោះទេ” ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់មកបានហៅភ្នាក់ងារទូរទស្សន៍ CNN ឈ្មោះ Kaitlan Collins បានស្តីបន្ទោសនាងថាយឺតពេក ហើយបានជ្រើសរើសអ្នកយកព័ត៌មានម្នាក់ផ្សេងទៀត មុនពេលបញ្ចប់ការធ្វើសន្និសីទទាំងមូល និងដើរចេញពីវេទិកា។

“ សួរប្រទេសចិន” មានទំនោរយ៉ាងលឿននៅលើបណ្តាញសង្គម Twitter បន្ទាប់ពីសន្និសិទ ហើយអ្នកនិយមលេងអ៊ីនធឺណេត និងសមាជិកសារព័ត៌មាន បានចូលមកការពារអ្នកសារព័ត៌មាន CBS នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top