ព្រឹត្តិការណ៍

តួកគីរុស្សី ធ្វើសមយុទ្ធល្បាត រួមគ្នា លើកទី១០ នៅក្នុងប្រទេសស៊ីរី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១២ ខែឧសភានេះ បានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេសរុស្សី និងប្រទេសតួកគី បានប្រារព្ធពិធីធ្វើសមយុទ្ធយោធា បែបល្បាតរួមគ្នា ជាលើកទី១០ នៅក្នុងខេត្តIdlib នៃប្រទេសស៊ីរី។

ក្រសួងការពារជាតិតួកគី បានប្រកាសថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងគ្នាTUR-RF សមយុទ្ធយោធារួមគ្នា លើកទិ១០ នឹងធ្វើឡើងនៅក្នុងខេត្តIdlib ត្រង់ចំណុចផ្លូវហាវេយ M-4 ដោយមានការចូលរួម ពីសំណាក់កងទ័ពជើងគោកផង និងកងទ័ពជើងអាកាសផង។

គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថា តែងតែត្រូវបានធ្វើឡើង ជាញឹកញាប់ហើយពេលខ្លះមាន ទៅដល់ម្តងក្នុងមួយសប្តាហ៍ ក៏មាននៅក្នុងទីក្រុងនេះ ដែលគ្រប់គ្នាបានស្គាល់ថា ទីតាំងឈរជើងដ៏រឺងម៉ាំចុងក្រោយ របស់ក្រុមឧទា្ទមស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top