ព្រឹត្តិការណ៍

អត្រាមានការងារ របស់កូរ៉េខាងត្បូង ធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារជំងឺកូវីដ-១៩

សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំង នៃការងារនៅខែមេសា របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារជំងឺឆ្លងរាតត្បាត ដែលបានបង្អាក់ទីផ្សារ ការងារយ៉ាងខ្លាំង ។

ចំនួនអ្នកមានការងារ ធ្វើនៅក្នុងប្រទេសកូរ៉េ មានចំនួន ២៦.៥៦ លាននាក់ក្នុងខែមេសា ដោយកាលពីឆ្នាំមុនមានចំនួន ៤៧៦.០០០ នាក់ ដែលជាការធ្លាក់ចុះខ្លាំងបំផុត គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ១៩៩៩ ។

អត្រាចូលរួមរបស់កម្លាំងពលកម្ម ដែលសំដៅដល់ភាគរយ នៃអ្នកដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ និងនៅតែស្ថិតក្នុងកម្លាំងពលកម្ម ដោយកំពុងធ្វើការ ឬស្វែងរកការងារយ៉ាងសកម្មក៏បានធ្លាក់ចុះ ១,៦ ភាគរយស្មើនឹង ៦២ ភាគរយកាលពីខែមេសា នេះបើយោងតាមការស្ថិតិ ដែលចងក្រងដោយស្ថិតិកូរ៉េ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top