ប៊ុលហ្គារី ៖ គ្រោងឆ្អឹងមនុស្ស ចំណាស់ជាងគេបំផុត នៅអឺរ៉ុប ដែលបានរស់នៅ កាលពី៤៥,០០០ឆ្នាំមុន ដោយរូបគេបាន សម្លាប់សត្វគោព្រៃ និងសត្វក្តាន់ ខណៈបង្ហាញ ធ្មេញសត្វខ្លាឃ្មុំរូង ភ្នំត្រូវបានរកឃើញ នៅក្នុងប្រទេសប៊ុលហ្គារី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការរកឃើញ ដ៏សំខាន់បង្ហាញថា ការធ្វើចំណាកស្រុក របស់មនុស្សសម័យបូរាណ បានឈានដល់ទ្វីបអ៊ឺរ៉ុប ប្រហែលជា៤៥,០០០ ឆ្នាំកន្លងមក ហើយបង្ហាញថា ប្រជាជនអឺរ៉ុប ដែលមិនធ្លាប់ រស់នៅតំបន់ជាន់គ្នា ជាមួយមនុស្ស Neanderthals “មនុស្សបុរាណរូបរាងដូចសត្វស្វា”ឡើយ ។
ការវិភាគអំពីគ្រោង ឆ្អឹងមនុស្សបានបង្ហាញថា អ្នករស់នៅក្នុងរូងភ្នំ បានតាមប្រមាញ់សត្វគោព្រៃ និងសត្វក្ងាន់ជាប្រចាំដើម្បីប្រែក្លាយធ្មេញសត្វទៅជាគ្រឿងម៉ូស ចំណែកធ្មេញខ្លាឃ្មុំល្អាង ជាច្រើនត្រូវបានប្រែក្លាយ ទៅជាគ្រឿងលម្អផ្ទាល់ខ្លួន ត្រូវបានរកឃើញនៅទីតាំងនោះ ។
ក្រុមអ្នកស្រាវជ្រាវ កំពុងធ្វើការនៅរូងភ្នំ ដែលមួយគេស្គាល់ថា Bacho Kiro ត្រូវបានរកឃើញ និងជីកដំបូងនៅទសវត្សឆ្នាំ ១៩៧០ ហើយស្ថិតនៅចម្ងាយ៣ម៉ាយល៍ពីទីក្រុង Dryanovo ។ ការវិភាគស្រស់ ដោយក្រុមអ្នកស្រាវជ្រាវពីរ ក្រុមបានរកឃើញថា ឆ្អឹង និងធ្មេញរាយប៉ាយនៅក្នុងរូងភ្នំ ប៉ុន្តែដោយសារតែនៅក្រោមដី រាប់ពាន់វាមិនអាច ទៅរួចទេក្នុងការប្រាប់ថា តើប្រភេទសត្វដែលនៅសល់ ជារបស់ប្រភេទណា ៕
ដោយ៖លី ភីលីព