សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ជូនកងរក្សាសន្តិភាពវិលទៅស៊ូដង់ខាងត្បូង ដែលចាប់ផ្តើមនៅក្នុងខែនេះ បន្ទាប់ពី មានការពន្យារពេលជាច្រើនខែ ដោយសារតែមេរោគកូវីដ-១៩។
កងទ័ពថ្មី សម្រាប់អង្គភាពហាន់ប៊ីត ដែលមានកម្លាំង ៣០០ នាក់ ត្រូវបានគេសន្មត់ថា ស្ថិតនៅក្នុងប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ នៅក្នុងខែមីនា ក្នុងបេសកកម្មរក្សាសន្តិភាព ប៉ុន្តែការជំនួស ត្រូវបានពន្យារពេល តាមការស្នើសុំ របស់ស៊ូដង់ខាងត្បូង ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសកលកូវីដ-១៩ ។
ផ្នែកខ្លះនៃសមាជិកអង្គភាព បានវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី២៧ ខែមីនា តាមជើងហោះហើរជាលក្ខណៈ ដោយគ្មានការជំនួស ដោយមានមនុស្ស រាប់សិបនាក់នៅទីនោះ ដើម្បីបំពេញភារកិច្ចឃ្លាំមើល ជាមូលដ្ឋានរហូត ដល់ភ្នាក់ងារថ្មីមកដល់៕ ដោយ៖ ឈូក បូរ៉ា