ព្រឹត្តិការណ៍

យន្តហោះទម្លាក់ គ្រាប់អាមេរិក យន្តហោះចម្បាំង ដាណឺម៉ាកនិងប៉ូឡូញ ចូលរួមបេសកកម្មកងកម្លាំង ការងារនៅទីក្រុងវ៉ារស្សាវ៉ា

បរទេស៖ យន្តហោះទម្លាក់គ្រាប់ អាមេរិក B-1B Lancer ចំនួនពីរគ្រឿង បានហោះហើរនៅពីលើទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នាព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ជាផ្នែកមួយដែលកងកម្លាំងទ័ពអាកាសហៅថា ជាបេសកកម្មកងកម្លាំង ការងារយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នៅតំបន់ប្រតិបត្តិការអឺរ៉ុប។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកងទ័ពអាកាសអាមេរិក យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិកទាំងពីរគ្រឿងនោះ បានរួមគ្នាជាមួយយន្តហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាកនិងប៉ូឡូញ ក៏ដូចជាជាមួយយន្តហោះចម្បាំង MiG-29s របស់ប៉ូឡូញផងដែរ ហោះហើររួមគ្នានៅពីលើទីក្រុងវ៉ារស្សាវ៉ា ប្រទេសឡាវីនិងលីទុយអានី។

កងទ័ពអាកាសបាន កត់សម្គាល់ឃើញថា សមយុទ្ធបានបន្ត ស្របពេលដែលកងទ័ពអាកាសប្តេជ្ញាចំពោះ បេសកកម្មរបស់ខ្លួន នៅក្នុងគ្រប់តំបន់ គឺនៅដែនអាកាស សមុទ្រ លើគោក ក្នុងលំហ និងលើអ៊ីនធឺណេត និងប្តេជ្ញាចំពោះការត្រៀម លក្ខណៈឲ្យរួចរាល់ជាស្រេចរបស់សម្ពន្ធមិត្តនិងដៃគូនានា បើទោះជាមានការឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top