បច្ចេកវិទ្យា

ក្រុមហ៊ុនរថយន្ដ​ Hyundai និង​ Kia ចាប់ផ្ដេីមប្រតិបត្ដិការរោងចក្រភាគច្រេីននៅបរទេស​ ក្រោយ ជងឺកូវីដ-១៩ថយចុះ

សេអ៊ូល៖​ ក្រុមហ៊ុន Hyundai Motor Co និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp របស់ខ្លួនបានឲ្យដឹងនៅថ្ងៃអង្គារនេះថាពួកគេបានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅរោងចក្រភាគច្រើននៅឯបរទេសរបស់ពួកគេ​ ចំពេលមានសញ្ញានៃការរីករាលដាលនៃវីរុសកូវីដ-១៩​ អាចឈានដល់កំរិតកំពូល។

អ្នកនាំពាក្យក្រុមហ៊ុនបានឲ្យដឹងតាមទូរស័ព្ទថា​ រោងចក្ររបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ​ នៅប្រេស៊ីល​ និងរោងចក្ររបស់ក្រុមហ៊ុន Kia នៅម៉ិចស៊ិកូ​ នៅតែត្រូវបានផ្អាកដើម្បីគ្រប់គ្រងស្តុកខណៈវីរុសកូវីដ-១៩ បន្តប៉ះពាល់ដល់ការលក់រថយន្ត។

 លោកបានបញ្ជាក់ថា“ រោងចក្រក្រៅប្រទេសរបស់ក្រុមហ៊ុនផលិតរថយន្តឥឡូវនេះបានដំណើរការហើយទោះបីជាពួកគេបានចាប់ផ្តើមផលិតកម្មឡើងវិញនៅកម្រិតមួយទាបក៏ដោយ”៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top