ព្រឹត្តិការណ៍

អាហ្វ្រិកខាងត្បូង ធ្វើវិសោធនកម្ម ឯកសារនាំចេញ អាវុធក្រោយមាន ជម្លោះស្តីពីការត្រួតពិនិត្យ

បរទេស ៖ អាហ្វ្រិកខាងត្បូង តាមសេចក្តីរាយការណ៍ ទើបបានធ្វើការផ្លាស់ប្តូរថ្មីមួយ ចំពោះច្បាប់នាំចេញអាវុធ ដែលអាចធ្វើមិនឲ្យជាប់គាំង ដល់ប្រទេសនានា រួមមានទាំងអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួមផង នូវការលក់អាវុធមានទឹកប្រាក់ ជាងមួយពាន់លានដុល្លារ ។

សេចក្តីជូនដំណឹង ដែលបានផ្សព្វផ្សាយ នៅក្នុងកាសែតរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ បានកែប្រែកាលៈទេសៈ ដែលមន្ត្រីអាហ្វ្រិកខាងត្បូង អាចធ្វើអធិការកិច្ចដើម្បីបញ្ជាក់ថា អតិថិជននឹងមិនផ្ទេរអាវុធបន្ត ទៅឲ្យភាគីទីបី ។

គួរបញ្ជាក់ថា អ្នកទិញអាវុធដ៏ចម្បងមួយចំនួន ពីអាហ្វ្រិកខាងត្បូង ដែលរួមមានរដ្ឋាភិបាល ក្នុងតំបន់ឈូងសមុទ្រនិង អាហ្វ្រិកខាងជើងនោះ បានបដិសេធ មិនយល់ព្រមឲ្យមានការត្រួតពិនិត្យ ព្រោះតែពួកគេចាត់ទុកទង្វើនោះថា គឺជាការបំពាន អធិបតេយ្យភាពរបស់ពួកគេ ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top