កីឡា

Luiz និយាយថា Arsenal នៅតែមានឱកាស លើកពានអង់គ្លេស បានរដូវកាលនេះ

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទទី២១ ខែតុលានេះបានឲ្យដឹងថា កីឡាករខ្សែការពារ ប្រេស៊ីល David Luiz ក្នុងស្ថានភាពដែលកាំភ្លើងធំ Arsenal មាន៩ពិន្ទុឆ្ងាយពីក្រុមកំពូលតារាង Liverpool ដល់ទៅ៩ពិន្ទុក្តីតែខ្លួនបានអះអាងក្លឹប នឹងនៅតែមាន ឱកាសក្នុងការប្រជែងដើម្បីលើកពានអង់គ្លេស រដូវកាលនេះដដែល។

Luiz ក្នុងវ័យ៣២ឆ្នាំរូបនេះនិយាយថា កាំភ្លើងធំ Arsenal រដូវកាលនេះនឹងលើកពានកំពូលអង់គ្លេស ដែលខ្លួនបាកខកខានតាំងតែពីឆ្នាំ២០០៤នោះ សាជាថ្មីខណៈក្លឹបដែលមានទីតាំង នៅភាគខាងជើងទីក្រុងឡុងមួយនេះ ក្នុងរយៈពេល៣រដូវកាលជាប់គ្នា ចុងក្រោយនេះគឺមិនដែលបានទទួល សូម្បីលេខ៤ឡើយពេលបញ្ចប់ រដូវកាល។

គួរបញ្ជាក់ថាចាប់តាំងតែពីផ្លាស់ មកពីក្លឹបតោខៀវ Chelsea ជាមួយនឹង Arsenal កីឡាករប្រេស៊ីលរូបនេះបានក្លាយទៅជាផ្ទាំងស៊ីប របស់អ្នកគាំទ្រក្លឹបធ្វើការទិះតៀននិងនាំគ្នាយកទៅលេងសើច ដោយមានអ្នកខ្លះបាននិយាយថា Luiz គឺជាកីឡាករដែលគួរឲ្យអស់ សំណើចបំផុតផងដែរ៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top