ព្រឹត្តិការណ៍

គ្រាប់រ៉ុក្កែតទម្ងន់ ១៨តោនរបស់ចិន បាញ់បង្ហោះជាមួយ យានអវកាសពិសោធន៍ ទៅភពព្រះច័ន្ទ ចុះចតនៅមហាសមុទ្រ អាត្លង់ទិកហើយ

ចិន៖ បំណែកយក្ស ដែលមានទម្ងន់១៨ តោននៃគ្រាប់រ៉ុក្កែត របស់ប្រទេសចិន បានធ្លាក់នៅអាត្លង់ទិច បន្ទាប់ពីបានបាញ់បង្ហោះ ជាមួយយានអវកាសគំរូមួយ ចូលទៅក្នុងតារាវិថី ដោយជោគជ័យ ក្នុងការចត មិនអាចគ្រប់គ្រងបានធំបំផុត ក្នុងទសវត្សរ៍នេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ដំណាក់កាលសំខាន់ នៃរ៉ុក្កែត Long March 5B ត្រូវបានបញ្ជូនទៅក្នុងលំហ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានធ្លាក់មកផែនដីនៅម៉ោង ១៦:៣៤ នៅនាយឆ្នេរអាហ្វ្រិកខាងលិច។ ក្រុមតារាវិទូបាននិយាយថា ផ្នែករ៉ុក្កែតដែលមានបណ្តោយ ៩៣ ហ្វីត និងមានទម្ងន់ ១៧,៨ តោន គឺជាវត្ថុដ៏ធំបំផុត សម្រាប់ការត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេលជាច្រើនទសវត្ស។

តារាវិទូលោក Jonathan McDowell មកពីមជ្ឈមណ្ឌល Astrophysics មជ្ឈមណ្ឌលHarvard Smithsonian បាននិយាយថា កាលដែលយើង គ្មានការត្រួតពិនិត្យដ៏សំខាន់ចុងក្រោយ គឺSalyut-7ដែលមានទម្ងន់៣៩ តោនកាលឆ្នាំ ១៩៩១ ៕ ដោយ៖លី ភីលីព

Most Popular

To Top