កម្មវិធីដ៏ពេញនិយម ប្រកួតប្រជែងមនុស្សយន្ត ដែលមានឈ្មោះថា ‘កញ្ចក់ខ្មៅ’ “Black Mirror” អាចនឹងត្រូវរង់ចាំ ដោយសារការរីករាលដាល នៃជំងឺរាតត្បាតពាសពេញពិភពលោក ប៉ុន្តែអ្នកគាំទ្រនៃពិភព Dystopian អាចបង្កើតជាផ្នែកមួយ នៃស៊េរីឌីជីថលដោយខ្លួនឯង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
និស្សិតStanford ម្នាក់ បានបង្កើតឆ្កែយន្តមួយក្បាល ស្រដៀងនឹងរឿង ដែលប្រើប្រាស់ មានចំណងជើងថា“ ក្បាលដែក” ‘Metalhead’ ដោយតាមប្រមាញ់ និងសម្លាប់មនុស្ស នៅក្នុងកន្លែងលាក់ខ្លួន។
កំណែខ្នាតតូចមានឈ្មោះថា Stanford Pupper ត្រូវបានបង្កើតឡើង ដោយប្រើម៉ាស៊ីនបោះពុម្ព 3D និងឧបករណ៍បញ្ជាហ្គេម PlayStation និងបំណែកទូទៅផ្សេងទៀត ហើយក្រុមការងារ បានចែករម្លែករាល់ព័ត៌មានលម្អិត សម្រាប់សាធារណជនប្រើប្រាស់។
សត្វឆ្កែយន្តមានកម្ពស់ ១២ ដឺក្រេមានន័យថា វាអាចដើរថយក្រោយទៅមុខទៅម្ខាង និងមានលក្ខណៈពិសេសផងដែរ នូវរបៀបចម្លែកដូចជា ការធ្វើត្រាប់តាមចលនារបស់សត្វពិតៗ ដោយលូនលើឥដ្ឋ។ លោក Nathan Kau ជាអ្នកច្នៃប្រឌិតម្នាក់ បាននិយាយថា យើងគឺជាក្រុមមនុស្សយន្ត និស្សិតនៅ Stanford ហើយយើងត្រូវបានបំផុសគំនិត ដោយមនុស្សយន្តដទៃទៀត ដែលយើងកំពុងមើលឃើញនៅទីនោះ ដូចជាបូស្តុនឌីណាមិក” ។
ប៉ុន្តែយើងពិតជាចង់លេង និងមានមួយនៅក្នុងដៃរបស់យើងផ្ទាល់ ហើយយើងមិនមានវិធី ដើម្បីធ្វើនោះទេ ព្រោះវាមានតម្លៃថ្លៃណាស់។ ម៉ាស៊ីនទម្ងន់៣ផោននេះអាចចូក លោត រត់ និងជាន់ឈ្លីពាសពេញ ដូចជាឆ្កែកំពុងរស់នៅ ហើយអាចផលិតបាន ក្នុងតម្លៃ ៦០០ ទៅ៩០០ ដុល្លារ៕ ដោយ៖លី ភីលីព