ព្រឹត្តិការណ៍

អ្នកស្រាវជ្រាវ រកឃើញមេរោគបង្កើតឡើង ដើម្បីលួចយកព័ត៌មានកាតឥណទាន នៅតាមអ៊ីនធើណេត ជាង១២០០ គេហទំព័រ

អង់គ្លេស៖ អ្នកស្រាវជ្រាវសន្តិសុខម្នាក់ និយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ថា មានគេហទំព័រជាង១,២០០ បានផ្ទុកមេរោគ ដែលត្រូវបានរចនាឡើង ដើម្បីបន្លំព័ត៌មានកាតឥណទាន របស់ជនរងគ្រោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមអ្នកស្រាវជ្រាវ និងអ្នកជំនាញសន្តិសុខ លោកMax Kersten បានឲ្យដឹងថា ដែនចំនួន ១,២៣៦ ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគប្រភេទ មេរោគកាតឥណទាន ឈ្មោះMageCart។ មេរោគនេះ ធ្លាប់បានធ្វើឲ្យប៉ះពាល់ ដល់គេហទំព័រអ៊ីនធើណេតធំៗ ដូចជា Ticketmaster និងរលកអាកាសអង់គ្លេស ព្រមទំាងមានសមត្ថភាព ចុះបញ្ជីព័ត៌មានកាតឥណទាន ដែលបានបញ្ចូល ទៅក្នុងទម្រង់តាមអ៊ីនធើណេត។

ដោយមានការកត់សម្គាល់ ដោយ BleepingComputerថា គេហទំព័រជាច្រើន ដែលត្រូវបានរកឃើញដោយ Kersten ត្រូវបានគូសបញ្ជាក់ ដោយប្រភពផ្សេងទៀត បានផ្តល់ឲ្យរយៈពេល ដែលវានាំលោកទៅរកការឆ្លង។ ទោះយ៉ាងណា Kersten មានលទ្ធភាព បង្កើតកាលប្បវត្តិនៃ Magecart ពិសេសនេះ ប្រតិបត្តិការបន្ថែម លើប្រភេទហាងលក់តាមអ៊ីនធើណេត ត្រូវរងផ្តល់ប៉ះពាល់យ៉ាងខ្លាំង៕ ដោយ៖លី ភីលីព

Most Popular

To Top