ព្រឹត្តិការណ៍

កូរ៉េខាងជើង រំពឹងធ្វើតេស្តមីស៊ីលបាញ់ ចេញពីនាវាមុជទឹកថ្មី

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងដាក់ពង្រាយតេស្តមីស៊ីល ផ្លោងបាញ់ចេញពីនាវា មុជទឹកថ្មី ក្នុងពេលឆាប់ៗនេះ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងចាប់ផ្តើមធ្វើការបាញ់តេស្តសាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅក្នុងពិធីគម្រប់ខួបនាពេល ខាងមុខនេះ គឺនៅក្នុងខែកញ្ញា ឬក៏ក្នុងខែតុលា នេះបើតាមសេចក្តីរាយការណ៍ ពីកាសែតកូរ៉េខាងត្បូង News លើកឡើងពីប្រភពការ ទូតកូរ៉េខាងត្បូង។

ចំណែកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល បានធ្វើការបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តបានធ្វើតេស្តបាញ់ សាកល្បងក្រោមដី នូវមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅកន្លែងធ្វើនាវា Sinpo Shipyard កាលពីថ្ងៃពុធសប្ដាហ៍មុន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top