ព្រឹត្តិការណ៍

អ៊ីរ៉ង់ច្រានចោល ការគម្រាមរបស់អាមេរិក ដែលចង់ឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មជាថ្មី

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការច្រានចោល នូវការគម្រាមកំហែង របស់អាមេរិក ដែលថានឹងធ្វើឲ្យ មានការវិលត្រឡប់មកវិញ នូវទណ្ឌកម្ម អង្គការសហប្រជាជាតិទាំងអស់ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មិនបន្តដាក់បម្រាមនាំចូលអាវុធ លើទីក្រុងតេអេរ៉ង់។

ប្រេសិតពិសេស របស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់ លោក Brian Hook នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការបញ្ជាក់ជាសាធារណៈ នូវយុទ្ធសាស្ត្រ ក្រោយពីរសប្ដាហ៍ បន្ទាប់ពីមានមន្ត្រីមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ទីក្រុងវ៉ាស៊ីនតោន បានជូនដំណឹងដល់ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួចហើយស្តីពីគម្រោងរបស់ខ្លួន។

គួរបញ្ជាក់ថា បម្រាមមិនឲ្យនាំចេញអាវុធ របស់អង្គការសហប្រជាជាតិ នឹងត្រូវផុតកំណត់ នៅខែតុលាខាងមុខនេះ ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោល កាលពីឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top