ព្រឹត្តិការណ៍

ក្រសួងការបរទេស អាមេរិក ដាក់បន្ថែមគុយបា ចូលក្នុងបញ្ជីខ្មៅ

បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនទើបបានបន្ថែម ប្រទេសគុយបា ចូលទៅក្នុងបញ្ជីឈ្មោះប្រទេស ដែលមិនរួមសហការ ជាមួយកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម របស់សហរដ្ឋអាមេរិក ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ក្រសួងការបរទេស បានប្រកាសថា ខ្លួនទើបបានជូនដំណឹង ដល់រដ្ឋសភា កាលពីថ្ងៃអង្គារ ស្តីពីការដាក់ប្រទេសគុយបា ឲ្យស្ថិតនក្រោមច្បាប់គ្រប់គ្រង ការនាំចេញអាវុធ សម្រាប់ការមិនសហការ ពេញលេញ ជាមួយកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក កាលពីឆ្នាំមិញ ហើយនេះគឺជាលើកទីមួយហើយ ដែលប្រទេសគុយបា ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ គិតចាប់តាំងពីឆ្នាំ២០១៥មក ។

ក្រសួងការបរទេស បានធ្វើការពន្យល់ថា ការដាក់ក្នុងបញ្ជីខ្មៅនេះ គឺជាការឆ្លើយតបទៅ នឹងការបដិសេធរបស់គុយបា មិនធ្វើបត្យាប័នសមាជិក កងទ័ពរំដោះជាតិ ដែលគេឲ្យឈ្មោះថា ELN បន្ទាប់ពីក្រុមនេះ បានអះអាង ទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកក្នុងខែមករា ឆ្នាំ២០១៩ នៅសាលាប៉ូលីស Bogata សម្លាប់មនុស្សចំនួន២២នាក់ និងរបួសចំនួនជាង៦០នាក់ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top