កីឡា

ក្លិបកីឡាប៉េតង់ក្រសួងការពារជាតិ ឈ្នះពានរង្វាន់សម្តេច ក្រឡាហោម ស ខេង ៣ឆ្នាំជាប់ៗ គ្នា

ភ្នំពេញ៖ក្លិបកីឡាប៉េតង់ក្រសួងការពារជាតិ គ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី១៩ ឆ្នាំ២០១៩ ហើយក៏ជាការគ្រងតំណែង៣ឆ្នាំជាប់ៗគ្នាដែលធ្វើឲ្យក្រុមនេះ ទទួលបានពានធំរក្សាទុកជាផ្លូវការតែម្តង។
ក្នុងឳកាសបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេងដោយមានអញ្ជើញពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។

លោក សុខ សប្បាយណា អគ្គលេខាធិការនៃ សហព័ន្ធបានរាយការណ៍ថា ការប្រកួតកីឡាប៉េតង់ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើក ទី១៩ នាពេលនេះ មានប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ៣៩៥ នាក់ មកពីសមាគមក្លិបចំនួន ៤២ (ទូទាំងរាជធានី/ខេត្ត) ដោយចែកជា ៦ វិញ្ញាសា (រូបមន្តវិលជុំ)។

ប៊ូល និងប៉េតង់ជាប្រភេទកីឡាមានសក្តានុពលខ្ពស់ ដោយយើងធ្លាប់បាន ទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកជាប្រចាំដោយនេះជា មោទនៈភាពដែលមិនអាចកាត់ថ្លៃបានរបស់ព្រះរាជា ណាចក្រកម្ពុជា ដោយសមទ្ធិផលទាំងនេះទាមទារឲ្យមានការចូលរួមយកចិត្តទុកដាក់ពីសំណាក់ គ្រូបង្វឹក កីឡាករ-កីឡាកាវិនីទាំងជម្រើសជាតិ និង ថ្នាល ក្នុងការហ្វឹកហាត់ជាប្រចាំគោរពនូវវិន័យ រក្សាសុខភាព និងចំណីអាហារឲ្យបានត្រឹមត្រូវ ដើម្បីបន្តនូវកិត្តិនាមជាម្ចាស់មេដាយមាសជូនជាតិ មាតុភូមិរបស់យើង។

លោក ស សុខាបានមានប្រសាសន៍ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានកកើតឡើងចាប់តាំងពីឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមពី សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រ ឡាហោម ស ខេង ជាប្រធានកិត្តិយសដែលបានបន្សល់ ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន។ ជាលទ្ធផលកីឡាប្រភេទនេះ បានក្លាយជាកីឡាដែលមានសក្តានុពលខ្ពស់ក្នុងកា រដណ្តើម យកនូវមេដាយកម្រិតតំបន់ និងពិភពលោកជាបន្តបន្ទាប់ ដែលនេះជាមោទនៈភាពរបស់ព្រះរាជា ណាចក្រកម្ពុជា ដោយគិតត្រឹមឆ្នាំ២០១៧ យើងទទួលបានមេដាយកម្រិតតំបន់សរុប ២៦៨ មេដាយ (មាស ៧២ ប្រាក់ ៩៣ និងសំរឹទ្ធ ១០៣) និងកម្រិតពិភពលោកសរុប ៩ មេដាយ (មាស ៥ ប្រាក់ ១ និងសំរិទ្ធ ៣)។

លោកបានបន្តថា ជាក់ស្ដែងកីឡាការិនី ប៉េតង់កម្ពុជា ទើបតែទទួលបានជ័យ លាភីលេខ១ Trophee IEquipe សម្រាប់វិញ្ញាសា ០១នាក់ ទល់ ០១នាក់ និងពានកីឡាការិនីឆ្នើម ក្នុងចំណោមបណ្តាប្រ ទេសជើងខ្លាំងៗ ជុំវិញ ពិភពលោក នៅខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ សូមរំលឹកថានៅឆ្នាំ២០១៨ កីឡាការិនី ដដែលនេះក៏ទទួលបានជ័យ លាភីលេខ១ ផងដែរ មានន័យថា នៅរក្សាដំណែង ជ័យលាភីនេះ បានដដែល ដូចដែល កីឡាការិនី កែ ឡេងបានរក្សាដំណែងមេដាយមាស កម្រិតពិភពលោកបី លើកជាប់គ្នា ដែលជា ហេតុធ្វើអោយពិភពលោកមានការចាប់អារម្មណ៍ មកលើការរីកចម្រើននៃ កីឡាប៉េតង់ កម្ពុជាយើង៕ ដោយ៖លី ភីលីព

Most Popular

To Top