សេអ៊ូល៖ យោងតាមទិន្នន័យ របស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃសុក្រនេះថា តម្លៃនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ក្នុងរយៈពេល ២ ខែជាប់គ្នាក្នុងខែមេសា ដោយសារតែឥទ្ធិពល នៃជំងឺកូវីដ-១៩។
សន្ទស្សន៍តម្លៃនាំចេញ ជារូបិយប័ណ្ណ ក្នុងស្រុកបានឡើងដល់ ៩៤.៥៤ ក្នុងខែពោល គឺធ្លាក់ចុះ ១,៦ ភាគរយពីការកែប្រែ ៩៦,០៨ កាលពីខែមុន នេះបើយោង តាមទិន្នន័យបឋម ពីធនាគារកូរ៉េ (BOK) ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ចាប់ពីមួយឆ្នាំមុនតម្លៃ នៃការនាំចេញបានធ្លាក់ចុះ ៥,៩ ភាគរយ ហេីយខែមេសាក៏ជាការធ្លាក់ចុះ ១១ ខែជាប់គ្នាដែរ ៕
ដោយ ឈូក បូរ៉ា