ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា អភិបាលក្រុងញ៉ូវយ៉ក សហរដ្ឋ អាមេរិក បានធ្វើការ ស៊ើបអង្កេតជុំវិញ១០២ករណី ដែលត្រូវបាន គេរាយការណ៍ នៅទូទំាងរដ្ឋ នៃកុមារ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរោគសញ្ញារលាកដ៏កម្រមួយ ដែលអាចទាក់ទងនឹងជំងឺកូវីដ១៩ ។
ក្មេងអាយុ៥ឆ្នាំ នៅទីក្រុងញ៉ូវយ៉ក ក្មេងអាយុ៧ឆ្នាំនៅតំបន់ Westchesterនិ ងក្មេងជំទង់ម្នាក់ នៅក្នុងតំបន់ Suffolk បានស្លាប់ដោយសាររោគសញ្ញានេះ ដែលលបង្ហាញរោគ សញ្ញាផ្សេងៗរួមមានៈ គ្រុនក្តៅជាប់រហូត ឈឺពោះធ្ងន់ធ្ងរ ភ្នែកឡើងក្រហម និងលេចចេញកន្ទួលនៅលើស្បែក ។ នេះបើតាមប្រសាសន៍ របស់លោកអភិបាល នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ។
៧១ភាគរយ នៃករណីទាំងនេះ បានបណ្តាលឲ្យចូលបន្ទប់ ICU ហើយចំនួន១៩ភាគរយបណ្តាល ឱ្យមានការឈឺចាប់ខ្លាំងនិង ៤៣ភាគរយនៅតែបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ ។
លោកអភិបាលក្រុង បានលើកឡើងថា មន្ទីរសុខាភិបាលរបស់រដ្ឋ នឹងរៀបចំសិក្ខាសាលាមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាជាមួយអ្នកផ្តល់ សេវាសុខាភិបាលទូទាំង រដ្ឋអំពីរោគសញ្ញា ការធ្វើតេស្ត និងការថែទាំករណី ដែលបានរាយការណ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា