ព្រឹត្តិការណ៍

សមាជិក G20 ប្ដេជ្ញារក្សា សង្វាក់ផលិតពិភពលោក ក្នុងគ្រាកំពុងមានគ្រោះរាតត្បាត

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានអនុម័តផែនការ សកម្មភាពមួយ ជាមួយសមាជិកក្រុមចំនួនប្រស G-២០ ផ្សេងទៀត ដែលផ្តោតលើការ ថែរក្សាបណ្តាញផ្គត់ផ្គង់សកល និងការបដិសេធការ អនុវត្តរបាំងពាណិជ្ជកម្មថ្មីៗ ខណៈដែលការរីករាលដាល នៃមេរោគឆ្លងវីរុសថ្មី បន្តរឹតត្បិត ដល់សកម្មភាពអាជីវកម្ម។

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង Yoo Myung-hee បានពិភាក្សា ជាមួយសមភាគី មកពីក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន និងកំពុងរីកចម្រើនចំនួន ២០ កាលពីថ្ងៃព្រហស្បតិ៍ អំពីរបៀប ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការជាសកល នៅចំពោះមុខការរីករាលដាល នៃជំងឺកូវីដ-១៩ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំជាក់ស្តែងរដ្ឋមន្រ្តីទាំងអស់ បានអនុម័ត“ សកម្មភាព G20 ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម និងការវិនិយោគពិភពលោក ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ- ១៩” ដែលបានណែនាំគោលការណ៍ ណែនាំសម្រាប់រដ្ឋជាសមាជិក ដើម្បីកាត់បន្ថយ ផលប៉ះពាល់សេដ្ឋកិច្ចសង្គម នៃមេរោគ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top