ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ប្ដេជ្ញាធ្វើឲ្យប្រសើរឡើង នូវបណ្ដាញសិក្សា តាមតំបន់ដាច់ស្រយ៉ាល

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសន្យាដើម្បីគាំទ្រ ដល់គ្រូទូទាំងប្រទេស ដែលកំពុងមមាញឹក ក្នុងការផ្តល់ជូនសិស្ស នូវថ្នាក់រៀន តាមអ៊ិនធឺណិត ចំពេលមានការរីករាលដាល នៃវីរុសឆ្លងកូវីដ-១៩ ។

នៅក្នុងសារទិវាគ្រូបង្រៀន លោកប្រធានាធិបតីបានចង្អុលបង្ហាញថា វិបត្តិជំងឺឆ្លងអាចកើតឡើងម្តងទៀត សូម្បីតែបន្ទាប់ពីការរីករាលដាល នៃជំងឺរាតត្បាតកំពុងត្រូវ បានគ្រប់គ្រងក៏ដោយ ។

លោកប្រធានាធិបតី បានសរសេរនៅលើបណ្តាញ សង្គមរបស់លោកថា “ រដ្ឋាភិបាលនឹងអភិវឌ្ឍប្រព័ន្ធ សិក្សាពីចម្ងាយ និងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង”។

លោកបានបន្ថែមថា រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យសាលារៀនទាំងអស់ នៅទូទាំងប្រទេស ផ្តល់ជូនការរៀនតាមអ៊ិនធឺណិត ដោយប្រើ“ បច្ចេកវិទ្យា” និងស្វែងរកវិធី ដើម្បីកាត់បន្ថយការងារ រដ្ឋបាលរបស់គ្រូ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top