អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយបាន បង្ហាញថា ចំពោះសត្ វដាយណូស័រ យើងមិនអាចកំណត់ប្រភេទញី និងឈ្មោលបានឡើយ ព្រោះសត្វទំាងអស់មើលទៅស្រដៀងគ្នា ដោយសារតែមានភាពខុសគ្នាបន្តិចបន្តួចនៃរចនា សម្ព័ន្ធឆ្អឹងតែប៉ុណ្ណោះនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានវិភាគលលាដ៍ក្បាលពីសត្វក្រពើនាពេលថ្មីៗនេះ គឺជាសត្វក្រពើយក្សដែលជិតផុតពូជគួរឲ្យកត់សម្គាល់ដើម្បីសង្កេតមើលថា វាងាយស្រួលក្នុងការបែងចែករវាង ប្រភេទញី និងឈ្មោល។ សត្វេះមានប្រវែងជិត ២០ ហ្វីត និងមានទម្ងន់ជាងមួយភាគបួននៃតោនត្រូវបានគេហៅថា “ ដាយណូស័ររស់” ។
កង្វះនៃភាពខុសគ្នាដែលអាចកត់សម្គាល់បានរវាង ប្រភេទញី និងឈ្មោល ក្រៅពីឆ្អឹងប្រហោង ឆ្អឹងលលាដ៍ក្បាលបង្ហាញថា វាពិបាកនឹងប្រាប់ដាយណូស័រប្រភេទញី និងឈ្មោលណាស់។ ពួកគេអះអាងថា វាក៏ពិបាកក្នុងការប្រាប់ពីភេទរបស់ដាយណូស័រពីគ្រោងឆ្អឹងតែម្នាក់គត់ នេះជាមូលហេតុដែលវិទ្យាសាស្ត្រគួរតែប្រយ័ត្នប្រយែងក្នុងការកំណតភេទទៅហ្វូស៊ីលដាយណូស័រ។
បណ្ឌិតDavid Hone ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកជីវសាស្រ្តនៅសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងបាននិយាយថា ដូចជាដាយណូស័រអញ្ចឹង គឺជាសត្វល្មូនដែលធំលូតលាស់យឺត ដោយពងវាធ្វើឲ្យក្លាយជាគំរូល្អសម្រាប់ការសិក្សាអំពីប្រភេទដាយណូស័រផុតពូជ៕ ដោយ៖លី ភីលីព