អង់គ្លេស៖ NHSX ទទួលស្គាល់ថា កម្មវិធីទាក់ទងតាម ប្រព័ន្ធអ៊ីនធើណេត “NHS” កំពុងត្រូវបានធ្វើការសាកល្បងនៅលើកោះ Isle of Wight បន្ទាប់ពីប្រព័ន្ធនេះមិនដំណើរការលើឧបករណ៍ស្មាតហ្វូនចុងក្រោយបង្អស់ របស់ក្រុមហ៊ុនចិន Huawei ឬទូរស័ព្ទ iPhone និង Android ចាស់មួយចំនួន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
មេដឹកនាំអភិវឌ្ឍន៍កម្មវិធីគ្រប់គ្រងមេរោគ COVID-19 លោក Geraint Lewis បានមានប្រសាសន៍ថាឧបករណ៍ថ្មីនេះនឹងដំណើរការ បានតែជាមួយប្រព័ន្ធប្រតិបត្តិការថ្មីៗនៅលើទូរស័ព្ទ Apple និងទូរស័ព្ទមានប្រព័ន្ធដំណើរការAndroid តែប៉ុណ្ណោះ។ ថ្មីៗនេះក្រុមហ៊ុន Huawei ត្រូវបានបង្ខំឲ្យបោះបង់ចោលប្រព័ន្ធប្រតិបត្តិការ Android ហើយជំនួសវាដោយកម្មវិធី HarmonyOS របស់ខ្លួន ដោយសារតែសង្គ្រាមពាណិជ្ជកម្មរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយប្រទេសចិន។
ថ្លែងប្រាប់ BBC Radio Solent លោក Lewis បានបន្តថា ឧបករណ៍នានាត្រូវការគាំទ្រប៊្លូធូសថាមពលខ្សោយក្នុងការចាប់សញ្ញា ហើយដំណើរការទាំង Apple iOS 11 ឡើងទៅ Android 8 ឬខ្ពស់ជាងនេះ។ NHSX នឹងបន្ថែមជាមួយប្រព័ន្ធចាស់ៗ ដែលអាចធ្វើទៅបាននាពេលអនាគត។
អ្នកស្តាប់មួយចំនួនបានទាក់ទងស្ថានីយ៍វិទ្យុបាននិយាយថា កម្មវិធីដែលកំពុងត្រូវបានសាកល្បងនៅលើកោះនេះមុនពេលការចេញផ្សាយកាន់តែទូលំទូលាយ គឺមិនដំណើរការលើឧបករណ៍ចាស់ៗទេ៕ដោយ៖លី ភីលីព