ក្រូអាស៊ី ៖ កម្ទេចកម្ទីនាវា ដែលថែរក្សា យ៉ាងល្អ គួរឲ្យកត់សម្គាល់ ត្រូវបានគេចង ភ្ជាប់ជាមួយគ្នា ដោយប្រើខ្សែពួរ និងដែកគោលឈើ រកឃើញនៅក្នុងប្រទេស ក្រូអាស៊ី មានអាយុកាល២០០០ឆ្នាំ ស្ថិតនៅសម័យរ៉ូម៉ាំង បុរាណនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នាវានេះត្រូវបានរកឃើញ ពីទីតាំងបុរាណវិទ្យា Porta de Mar នៅលើមាត់ទឹកបុរាណ នៃទីក្រុងPoreč ដែលវាបានលិចនៅជិតផែ បុរាណមួយ ។ កាលពី២០០០ឆ្នាំ មុន Poreč គឺជាផ្នែកមួយ នៃខេត្តដាល់ម៉ាលៀ របស់ចក្រភពរ៉ូម៉ាំង ហើយកំពង់ផែសាងសងឡើង ដើម្បីការពារទីក្រុងនេះ បានធ្វើឲ្យវាល្អសម្រាប់ទាំង វិស័យការពារជាតិ និងពាណិជ្ជកម្មតាមសមុទ្រ។
ក្រុមអ្នកជំនាញកំពុង ហៅនាវានេះថា ជាការរកឃើញ ខាងបុរាណវិទ្យាដ៏អស្ចារ្យបំផុត របស់ប្រទេសក្រូអាស៊ីនៅសតវត្សរ៍ទី១ កំពុងបញ្ចាំងពន្លឺលើការអនុវត្ត សាងសង់កប៉ាល់បុរាណ។ ត្រូវបានគេរកឃើញ បង្កប់ក្នុងភក់មានប្រវែង៥ ម៉ែត្រ នៃនាវាបានរក្សាទុក។
បុរាណវិទូ Klaudia BartolićSirotić បានប្រាប់Croatia Weekថា វាត្រូវបានថែរក្សាយ៉ាងល្អ ព្រោះវាស្ថិតនៅក្នុងជម្រៅដី ហើយមិនអាចជ្រាប ចូលដោយអុកស៊ីសែនបានទេ ។ លោកស្រី BartolićSirotićបានប្រាប់ Archaeology.org ថា ភាគច្រើន នៃការធ្វើទ្រង់ទ្រាយរបស់ឆ្អឹងជំនី និងឆ្អឹងខ្នងរបស់នាវាបានរួចជីវិត ហើយក្រុមអ្នកស្រាវជ្រាវ អាចសង្កេតមើលស្នាម ដែលនៅសល់ នៃនាវាបានទុកនៅក្នុងភក់ ដើម្បីកំណត់ថា តើនាវានោះជាប្រភេទអ្វី ៕
ដោយ៖លី ភីលីព