ព្រឹត្តិការណ៍

អូស្ត្រាលី បង្ហាញយន្តហោះយោធា គ្មានមនុស្សបើកលើកដំបូង បំផុតរបស់ខ្លួន

បរទេស ៖ កងកម្លាំងទ័ពអាកាស នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុនផលិត យន្តហោះដ៏ល្បីប៊ូអ៊ីង នៅសប្តាហ៍នេះ បានធ្វើការបង្ហាញ រូបរាងយន្តហោះបែបយោធា ឌីសាញថ្មី មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។

រដ្ឋាភិបាល អូស្ត្រាលី ត្រូវបានគេដឹងថា បានចំណាយលុយ ប្រមាណជា៤០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីមួយ ដល់ប៊ូអ៊ីងហើយវាក៏ជាការវិនិយោគ ដ៏ធំបំផុតមិនធ្លាប់ មានរបស់ក្រុមហ៊ុនប៊ូអ៊ីង ដែលមានមូលដ្ឋាន នៅក្រៅសហរដ្ឋអាមេរិកផងដែរ ទៅលើប្រភេទយន្តហោះយោធា ដែលមិនមានមនុស្សបើក។

វាត្រូវបានដាក់ឈ្មោះថា Loyal Wingman ជាយន្តហោះយោធា គ្មានពីឡុតបើកនិងអាចធ្វើដំណើរម្តង បានរហូតទៅ ដល់៣៧០០គីឡូម៉ែត្រ ។ ថ្វីត្បិតតែគ្មានមនុស្ស បញ្ជាក់ផ្ទាល់ ប៉ុន្តែLoyal Wingmanបានបំពាក់បច្ចេកវិទ្យាឆ្លាតវ៉ៃ ដែលអាចឲ្យមនុស្សបញ្ជា ចេញពីទីតាំងជាក់លាក់ណាមួយបាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top