បរទេស៖នៅសប្តាហ៍នេះ ក្រុមហ៊ុនផលិតយន្តហោះយក្សប៊ូអ៊ីង ទើបតែទទួលបានកុងត្រា ដ៏ធំចំនួន២ដែលមានទឹកប្រាក់ សរុបរហូតទៅដល់២,៦ពាន់ប៊ីលានដុល្លារ ដើម្បីផលិតប្រព័ន្ធការពារដែនអាកាសផងនិងប្រព័ន្ធការពារ មីស៊ីលពីនាវាចម្បាំងផង។
កុងត្រាទាំងពីរដែលមានម្ចាស់មួយជាប្រទេស អារ៉ាប៊ីសាអូឌីតនិងមួយទៀត ជារបស់ប្រទេសមួយចំនួនទៀតដែលបានធ្វើការបញ្ជាទិញ។ យោងតាមការប្រកាសរបស់ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថាក្រុមហ៊ុនដែលមានមូលដ្ឋាន នៅក្នុងទីក្រុង Chicago មួយនេះនឹងចាប់ផ្តើមផលិតមីស៊ីលដែលមាន ឈ្មោះថា Harpoon និង Standoff Land Attack ឬ SLAM ER ។
ប៉ង់តាហ្គោនបានបញ្ជាក់ទៀតថា SLAM ER ដែលមានតម្លៃរហូតទៅដល់ ១,៩៧ពាន់ប៊ីលានដុល្លារគឺជាកុងត្រា ដែលត្រូវផលិតមីស៊ីល ប្រភេទនេះចំនួនទៅដល់ ៦៥០គ្រាប់ជូនទៅដល់អារ៉ាប៊ីសាអូឌីត។ ចំណែកឯកុងត្រាទី២ ដែលមានតម្លៃ៦៥០លានដុល្លារគឺនឹងត្រូវផលិតមីស៊ីប្រភេទHaproon សរុបចំនួន៤៦៧គ្រាប់ សម្រាប់ប្រទេសប្រេស៊ីល កាតានិងថៃផង៕
ប្រែសម្រួល៖ស៊ុនលី