ព្រឹត្តិការណ៍

មន្ទីរប៉ង់តាហ្គោន៖​ វាលឿនពេក ក្នុងការធ្វេីសមយុទ្ធ ពេញលេញ រវាងកូរ៉េខាងត្បូង-អាមេរិក

វ៉ាស៊ីនតោន៖​ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា វានៅតែលឿនពេកក្នុងការធ្វើសមយុទ្ធ យោធាទាំងអស់ឡេីងវិញ រវាងកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក នៅចំពោះមុខ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នេះ។

សម្ព័ន្ធមិត្តបានពន្យាពេល សមយុទ្ធយោធារួមគ្នា នៅរដូវផ្ការីក​ ដែលគ្រោងធ្វើ សម្រាប់ខែមីនា​ ចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើងអំពីការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង។

កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េ បានឲ្យដឹងកាលពីថ្ងៃសុក្រ​ ថាខ្លួនកំពុងរក្សាការរឹតត្បិត នាពេលបច្ចុប្បន្នលើសកម្មភាព ក្រៅសមាជិក​ បន្ទាប់ពីមានការកើនឡើង នៃការឆ្លងថ្មីនៅក្នុងប្រទេស៕
ដោយ​ ឈូក​ បូរ៉ា


Most Popular

To Top