ព្រឹត្តិការណ៍

អ៊ីរ៉ង់ កាត់ទោសដាក់ពន្ធនាគារ និស្សិតបារាំង ៦ឆ្នាំ

បរទេស៖ ប្រទេសអ៊ីរ៉ង់ បានកាត់ទោសអ្នកប្រាជ្ញ កូនកាត់បារាំងម្នាក់ គឺលោកស្រី Fariba Adelkhah ឲ្យជាប់ពន្ធនាគារ ចំនួន៦ឆ្នាំ ដោយជាប់ចោទពីបទ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ នេះបើ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

លោក Saeid Dehghan ជាមេធាវីរបស់និស្សិត កូនកាត់រូបនោះ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ បានដាក់ការចោទប្រកាន់ ពីបទស៊ើបការណ៍សម្ងាត់ លើកូនក្តីរបស់លោក ប៉ុន្តែនាងបានជាប់ពន្ធនាគារ លើបទចោទប្រកាន់ ពាក់ព័ន្ធសន្តិសុខផ្សេងៗទៀត។

ប្រទេសអ៊ីរ៉ង់ បានច្រានចោលសំណើបារាំង ឲ្យដោះលែងលោកស្រី Adelkhah វ័យ៦០ឆ្នាំ ជានរវិទូម្នាក់ ដែលត្រូវបានគេចាបឃុំខ្លួន តាំងពីខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ដោយនិយាយថា សំណើនោះ គឺជាការជ្រៀតជ្រែក លើកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top