បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានជូនដំណឹង ដល់រដ្ឋសភា នៅក្នុងសារលិខិតមួយថា លោកបានដកហូតតំណែង ប្រធានមន្ត្រីផ្នែកត្រួតពិនិត្យ លោក Steve Linick ប៉ុន្តែមិនបានផ្តល់មូលហេតុ ជាក់លាក់ នៃការដកហូតតំណែងនោះទេ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រាំ បានសរសេរនៅក្នុងលិខិត ផ្ញើឲ្យរដ្ឋសភានោះថា លោក Linick មិនមានទំនុកចិត្តពេញលេញ ពីលោកទៀតទេ ហើយគាត់នឹងត្រូវដកចេញ ពីតំណែងក្នុងរយៈពេល៣០ថ្ងៃ ។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការបរទេស របស់រដ្ឋសភា លោក Eliot Engel បាននិយាយប្រាប់ថា ការដកហូតពីតំណែងនេះ បានកើតមានយ៉ាងពិសេស ក្រោយលោក Linick បានបើកការស៊ើបអង្កេត ទៅលើរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo៕
ប្រែសម្រួល៖ប៉ាង កុង