ព្រឹត្តិការណ៍

ចិន និងកូរ៉េខាងត្បូង ពិគ្រោះយោបល់ ជាមួយ ជប៉ុន ស្តីពីការបន្ធូរបន្ថយ បម្រាមលើការធ្វើដំណើរ ផ្នែកពាណិជ្ជកម្ម

បរទេស៖ ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានពិគ្រោះយោបល់ ជាមួយប្រទេសជប៉ុន ស្តីពីការបន្ធូរបន្ថយលើការគ្រប់គ្រងព្រំដែន ចំពោះអ្នកធ្វើដំណើរធ្វើពាណិជ្ជកម្ម ដើម្បីជួយឲ្យសកម្មភាពជំនួញ មានភាពរស់រវើកឡើងវិញ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Yomiuri នៅថ្ងៃអាទិត្យនេះ។

គោលគំនិត ដែលបានអនុវត្តហើយរវាង ប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិននោះ នឹងអនុញ្ញាតឲ្យពាណិជ្ជករធ្វើដំណើរ ឆ្លងព្រំដែនបានរហ័ស ប្រសិនបើពួកគេតេស្តឃើញថា គ្មានមេរោគកូរ៉ូណា នៅមុនពេលចាកចេញ និងក្រោយពេលទៅដល់។ 

យោងតាមសេចក្តីរាយការណ៍ ប៉ុន្តែទីក្រុងតូក្យូមានការប្រុងប្រយ័ត្ន ចំពោះការបន្ធូរបន្ថយ ការគ្រប់គ្រងព្រំដែន នៅក្នុងស្ថានភាពនេះ ដោយសារតែភ័យខ្លាចអំពីការផ្ទុះឆ្លងខ្លាំងផ្សេងមួយទៀត ក៏ដូចជាខ្វះខាតឧបករណ៍តេស្តសម្រាប់អ្នកធ្វើដំណើរផងដែរ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top