ព្រឹត្តិការណ៍

ពលរដ្ឋអាមេរិកជាង ៧០ភាគរយ និយាយប្រទេស គ្មានឧបករណ៍តេស្ត កូវីដ១៩គ្រប់គ្រាន់

បរទេស៖ នៅថ្ងៃអាទិត្យនេះ ការស្ទាបស្ទង់មតិថ្មីមួយ បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនយល់ស្របថា បច្ចុប្បន្នសហរដ្ឋអាមេរិក មិនមានការធ្វើតេស្ត រកមេរោគឆ្លងកូវីដ១៩ គ្រប់គ្រាន់នោះទេ។

នៅបន្ទាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលលោកប្រធានាធិបតីត្រាំ បានប្រាប់ពីចំនួន នៃការធ្វើតេស្តកូវីដ១៩ ជាក់ស្តែងដែលកំពុងត្រូវបានធ្វើឡើង នៅសហរដ្ឋអាមេរិក គឺទទួលបានជោគជ័យសារព័ត៌មាន ABC News បានធ្វើការស្ទង់មតិមួយ កាលពីថ្ងៃសុក្រ។

ជាលទ្ធផល ក្នុងនោះអ្នកឆ្លើយតបប្រមាណជា ៧៣ ភាគរយ បាននិយាយថា មិនមានតេស្តរកមេរោគឆ្លងកូវីដ១៩ គ្រប់គ្រាន់ទេ នៅសហរដ្ឋអាមេរិក បច្ចុប្បន្ននេះបើប្រៀបធៀប ទៅនឹង ២៦ ភាគរយដែលនិយាយថា មានការធ្វើតេស្តគ្រប់គ្នា។

ក្នុងនោះផងដែរ តួលេខក៏បង្ហាញថា អ្នកគាំទ្រមកពីបក្សប្រជាធិបតេយ្យ ប្រមាណជា៩០ភាគរយ និងមកពីបក្សសាធារណៈជឿជាក់ថា មិនមានការធ្វើតេស្តកូវីដ១៩ គ្រប់គ្រាន់ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top