កីឡា

Ole ព្រមាន​​​នាំ​កីឡាករ​ Man Utd ដើរ​ចេញ​​ពី​ទីលាន ប្រសិន​រឿង​មួយ​នេះ​កើត​ឡើង

អ្នក​ចាត់​ការ​របស់ Manchester United លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ថា លោក​នឹង​នាំ​ក្រុម​ដើរ​ចេញ​ពី​ទីលាន ប្រសិន​​មាន​ការ​រើសអើង​ពូជសាសន៍​នៅ​ទីក្រុង Belgrade ​ប្រទេស​ស៊ែប​យប់​នេះ។

បិសាច​ក្រហម​នឹង​ត្រូវ​លេង​ជាមួយ​ក្រុម Partizan Belgrade ក្នុង​ពាន​រង្វាន់ Europa League។ ម្ចាស់​ផ្ទះ Partizan Belgrade បាន​លេង​ពីរ​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​ឲ្យ​គ្មាន​អ្នក​គាំទ្រ បន្ទាប់​​មាន​អំពើ​រើសអើង​ពូជសាសន៍​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ពួកគេ។

Solskjaer និង​កីឡាករ​របស់ United នឹង​ធ្វើ​តាម​ជំហាន​របស់ UEFA ប្រសិន​បើ​មាន​អំពើ​រើសអើង​ពូជសាសន៍​កើង​ឡើង​​ជា​ថ្មី​នៅ​ស៊ែប។ អំពើ​រើសអើង​ពូជសាសន៍​កំពុង​ផ្ទុះ​ឡើង​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់ ជាក់ស្ដែង​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស​ទើប​តែ​រងគ្រោះ​ក្នុង​វគ្គ​ជម្រុះ Euro 2020 នៅ​ប្រទេស​ប៊ុលហ្គារី​​កាល​ពី​សប្ដាហ៍​មុន។

Solskjaer សង្ឃឹម​ថា អ្នក​គាំទ្រ​ទាំងអស់​​នឹង​យល់ ហើយ​សារ​ពី UEFA នឹង​ធ្វើ​ឲ្យ​គ្រប់គ្នា​ស្ងប់ស្ងាត់​មើល​​បាល់​ដោយ​រីករាយ៕ ​ប្រភព៖sabay.com.kh

Most Popular

To Top