តូក្យូ៖ ក្រុមហ៊ុន Rakuten Mobile Inc បានប្រកាសថា ដោយសារតែផលប៉ះពាល់ នៃជំងឺរាតត្បាតCOVID-19 គ្របដណ្តប់ទូទាំងពិភពលោក ក្រុមហ៊ុនរំពឹងថា នឹងបើកដំណើរការសេវាកម្ម ប្រព័ន្ធទំនាក់ទំនងចល័តជំនាន់ទី (5G) របស់ខ្លួនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
សេវាកម្ម 5G បានគ្រោងទុកនឹងបើកខែមិថុនា ឆ្នាំ២០២០ ត្រូវបានគេរំពឹងថា នឹងត្រូវពន្យារពេលប្រមាណជា ៣ខែ ដោយសារតែផលប៉ះពាល់មេរោគ COVID-19 នៃផ្នែកផ្គត់ផ្គង់ខ្សែសង្វាក់ សកលរបស់ក្រុមហ៊ុន។
លោក Rakuten Mobile បាននិយាយថា ខ្លួននឹងបន្តតាមដានពីផលប៉ះពាល់ នៃជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ហើយគ្រោងនឹងធ្វើការប្រកាស បន្ថែមទៀតទាក់ទងនឹងព័ត៌មានលម្អិត នៃពេលវេលាសម្រាប់ការចាប់ផ្តើម។ បច្ចុប្បន្នមិនមានផែនការផ្លាស់ប្តូរ ផែនការដាក់ពង្រាយស្ថានីយ៍មូលដ្ឋាន 5G របស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលបានដាក់ជូន ក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍។
លោក Tareq Amin នាយកតំណាងប្រតិបត្តិអនុប្រធាននិង CTO នៃក្រុមហ៊ុន Rakuten Mobile ថា យើងនឹងខិតខំកាត់បន្ថយ ផលប៉ះពាល់នៃជំងឺរាតត្បាតនេះ ឲ្យបានតិចបំផុតហើយទន្ទឹង រង់ចាំដំណើរការសេវាកម្ម 5G របស់យើងនាពេល អនាគតដ៏ខ្លីខាងមុខនេះ ៕
ដោយ៖ លី ភីលីព