កាលីហ្វ័រញ៉ា ៖ និយតករសហព័ន្ធ និងរដ្ឋនៅសហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំពាក្យបណ្តឹង ប្រឆាំងនឹងការចោទប្រកាន់ថា ក្រុមហ៊ុន Google បានរំលោភលើឥទ្ធិពល នៃការស្វែងរក និងផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត ដើម្បីរារាំងការប្រកួតប្រជែង និងបង្កើនប្រាក់ចំណេញ របស់ខ្លួនយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
កាសែត The Wall Street Journal បានដកស្រង់សម្ដី មនុស្សមិនស្គាល់អត្តសញ្ញាណ ស៊ាំនឹងការស៊ើបអង្កេតក្នុងរឿងមួយ អំពីការវាយលុក នាពេលខាងមុខ ដោយក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក និងមេធាវីទូទៅមកពីរដ្ឋជាច្រើន ។ ក្រសួងយុត្តិធម៌អាចនឹងបើកសវនាការ រឿងក្តីរបស់ខ្លួននៅដើមរដូវក្តៅនេះ ខណៈអគ្គព្រះរាជអាជ្ញារដ្ឋ Texas លោក Ken Paxton អាចនឹងចាត់វិធានការ នៅរដូវស្លឹកឈើជ្រុះនេះ រួមជាមួយមិត្តភក្តិ របស់លោកនៅក្នុងរដ្ឋដទៃទៀត ។
អគ្គរដ្ឋទូតអាមេរិកលោក William Barr ធ្លាប់បាននិយាយថា លោកសង្ឃឹមថា នឹងសម្រេចចិត្តថា តើត្រូវបន្តរឿងក្តីប្រឆាំង នឹងក្រុមហ៊ុន Google នៅរដូវក្តៅខាងមុខនេះឬយ៉ាងណា។ រដ្ឋតិចសាស់ និងរដ្ឋដទៃទៀត បានប្រកាសថា ពួកគេកំពុងសំឡឹង មើលការអនុវត្តអាជីវកម្មរបស់ Google កាលពីខែកញ្ញា ។
Google បានទទួលស្គាល់ថា ខ្លួនមានការពិភាក្សាកំពុងបន្តជាមួយក្រសួងយុត្តិធម៌ និង Paxton ដោយមិនបានបញ្ជាក់ពីលក្ខណៈ នៃកិច្ចពិភាក្សានោះទេ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តោតអារម្មណ៍របស់យើងលើ សេវាកម្មដើម្បីជួយអ្នកប្រើប្រាស់គាំទ្រ អាជីវកម្មរាប់ពាន់ និងជួយបង្កើនជម្រើសនៃការប្រកួតប្រជែង៕ ដោយ៖លី ភីលីព