ឡុងដ៏៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទំាសង្គម បានឲ្យដឹង កាលពីថ្ងៃសុក្រថា អ្នកជំងឺផ្សេងទៀតចំនួន៣៤៨នាក់ ដោយសារជំងឺកូវីដ១៩នៅអង់គ្លេស បានស្លាប់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នាំឲ្យតួលេខ នៃអ្នកស្លាប់សរុប កើនឡើងដល់៣៣.៩៩៨នាក់ ។
តួលេខទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំង អ្នកស្លាប់នៅតាមមន្ទីរពេទ្យនានា តាមមណ្ឌលសុខភាព និងតាមសហគមន៍សុខភាព នានា ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ មានរកឃើញថាមានផលវិជ្ជមាននៃវីរុសកូរ៉ូណា ចំនួន២៣៦.៧១១នាក់ ។
ការិយាល័យស្ថិតិជាតិ (ONS) បានប្រកាសកាលពីថ្ងៃសុក្រថា ជាង១/៤នៃអ្នកស្រុកនៅតាមមណ្ឌលថែទាំសុខភាព ដែលបានស្លាប់ នៅអង់គ្លេស និងWales ដោយសារជំងឺកូវីដ១៩ គិតចាប់ពី មានការឆ្លងរាលដាល វីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា