ចិន ៖ បើយោង តាមរបាយការណ៍ ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics ថា ការចេញលក់ស្មាតហ្វូន លំដាប់ពិភពលោកនៃប្រព័ន្ធ 5G ក្នុងត្រីមាសទី១ឆ្នាំនេះមានចំនួន ២៤,១ លានគ្រឿងលើសពីការរំពឹងទុក ទៅទៀតយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង បានឈានមុខគេ ក្នុងការនាំយកស្មាតហ្វូន 5G ចំនួន ៨,៣ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងត្រីមាសទី ១ ដោយមានចំណែកទីផ្សារ ៣៤,៤ ភាគរយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិនគឺក្រុមហ៊ុន Huawei គឺលេខ ២ ដែលមានទូរស័ព្ទចំនួន ៨ លាន ៥ ជីត្រូវបាននាំចេញ និងមានចំណែកទីផ្សារ ៣៣,២ ភាគរយ ។
អ្នកផ្គត់ផ្គង់ស្មាតហ្វូនចិន មានចំនួន ៦១ ភាគរយ នៃការនាំចេញស្មាតហ្វូន 5G ដោយអ្នកលេងកំពូល ៗ ទាំង ៥ ក្នុងអំឡុង ពេល ៣ ខែដំបូងនៃឆ្នាំនេះដែលភាគច្រើននៃទីផ្សារប្រទេសចិន ។ នេះគឺជាអ្នកលក់ស្មាតហ្វូន 5G លំដាប់កំពូលទាំង ៥ លើពិភពលោកដោយចំណែក ទីផ្សារនៅត្រីមាសទី ១ ឆ្នាំ ២០២០ ៕
ដោយ៖លី ភីលីព