អាមេរិក៖ ការសិក្សាមួយបានរកឃើញថា ការកើនឡើងនូវកម្ពស់ទឹកសមុទ្រក្នុងរយៈពេល១២០ ឆ្នាំកន្លងមកជាលទ្ធផល នៃការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស ហើយមិនមែនជា ការប្រែប្រួលនៃគន្លង ផែនដីឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ក្នុងរយៈពេល៦៦ លានឆ្នាំចុងក្រោយនេះផែនដីមានអាយុកាលស្មើយុគទឹកកក និងលក្ខខណ្ឌគ្មានទឹកកក ទាំងពីរនេះបណ្តាលមកពីការប្រែប្រួលនៃលក្ខណៈផែនដី។ ទោះយ៉ាងណាការកើនឡើង កម្រិតទឹកសមុទ្របានកើនឡើង ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ដោយគំរាមកំហែងដល់ទឹកជំនន់ ទីក្រុងឆ្នេរសមុទ្រសហគមន៍ និងដីទំនាបនៅចុង សតវត្សរ៍នេះ។
អ្នកនិពន្ធ Kenneth Miller នៃសាកលវិទ្យាល័យ Rutgers បាននិយាយថា ផលវិបាកនៃការបំភាយឧស្ម័នផ្ទះ កញ្ចក់នេះក៏បង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីជាច្រើនហើយអាចបង្កការខូចខាត យ៉ាងច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមរបស់យើងបានបង្ហាញថាប្រវត្តិសាស្រ្ត នៃផែនទឹកកកដូចបាន គិតពីមុនទៅទៀត។
ទោះបីជាកម្រិតកាបូនឌី អុកស៊ីតមានឥទ្ធិពល យ៉ាងសំខាន់ទៅលើរយៈពេល គ្មានទឹកកកក៏ដោយ ក៏ការប្រែប្រួលតូចតាចនៃគន្លងផែនដី គឺជាកត្តាចំបងទាក់ទងនឹងបរិមាណទឹកកក និងការផ្លាស់ប្តូរកម្រិតទឹក សមុទ្ររហូតដល់សម័យបច្ចុប្បន្ន។ នៅក្នុងការសិក្សារបស់ពួកគេអ្នកស្រាវជ្រាវបានរៀបចំ ឡើងវិញនូវប្រវត្តិនៃការផ្លាស់ប្តូរ និងការផ្លាស់ប្តូរកម្រិតទឹកសមុទ្រចាប់តាំង ពីអាយុកាលដាយណូស័របានបញ្ចប់ ប្រហែល ៦៦ លានឆ្នាំកន្លងមក៕ ដោយ៖លី ភីលីព