បច្ចេកវិទ្យា

ជម្រាលភ្នំទឹកកក មួយនៅអាឡាស្កា អាចបង្កឲ្យមាន រលកយក្សស៊ូណាមិ នៅក្នុងឆ្នាំក្រោយ ឬរយៈពេល ២០ ឆ្នាំទៀត

អាឡាស្កា៖ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ផ្ទាំងទឹកកករលាយ នៅអាឡាស្កាអាចបង្កជាគ្រោះមហន្តរាយរលកយក្សស៊ូណា មិក្នុងឆ្នាំក្រោយដែលនឹងបញ្ចេញថ្មរាប់លាន តោនទៅទីក្រុងក្បែរនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណ បានយ៉ាងច្បាស់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ព្រឹត្តិការណ៍គ្រោះថ្នាក់កំពុងកើតមាននៅ Prince William Sound និងអាចបញ្ចេញថ្មរាប់លានតោនទៅតំបន់ Harriam Fiord ដែលអាចនឹងមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទ និងអ្នកកម្សាន្ត នៅក្នុងតំបន់នោះ។ លិខិតជាសាធារណៈមួយដែលចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រ ចំនួន១៤ នាក់បានព្រមានថា ជម្រាលនេះត្រូវរលាយដោយ Glacier ព្រមទាំងបានចុះចាញ់នឹងឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។

សីតុណ្ហភាពក្តៅបានបន្សល់ទុកមួយភាគបីនៃជម្រាលដែលត្រូវបានគ្របដណ្តបដោយទឹកកក ប៉ុន្តែការរញ្ជួយដី ទឹកក្តៅ ឬភ្លៀងគួរឲ្យកត់សម្គាល់អាចជំរុញឲ្យមានការបាក់ដី។ Prince William Sound មានទីតាំងស្ថិតនៅចម្ងាយ ៦០ ម៉ាយល៍ពីខាងកើតទីក្រុង Anchorage ហើយជាតំបន់កំពង់ផែ និងជាទីតាំងសម្រាប់ផ្នែកនៃប្រព័ន្ធបំពង់ឆ្លងកាត់អាឡាស្កា។

លោក Steve Masterman ប្រធានផ្នែកស្រាវជ្រាវភូគព្ភសាស្ត្របាននិយាយថា បុគ្គលិករបស់លោកបានទទួលភ័ស្តុតាងថា ការដកថយយ៉ាងលឿននៃ Barry Glacier អាចបញ្ចោញថ្មរាប់លានតោនចូលទៅ Harriam Fiord ដែលបង្កឲ្យមានរលកយក្សស៊ូណាមិយ៉ាងធំដូចមួយចំនួនធំបំផុតនៅរដ្ឋនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top