ព្រឹត្តិការណ៍

ការវិភាគកាំរស្មីបង្ហាញថា ជាតិសំណើម កំពុងបណ្តាលឲ្យថ្នាំលាប លើគំនូរសតវត្សរ៍ទី២០ ដ៏ល្បីល្បាញរបស់ Edvard Munch មានបញ្ហា

ន័រវេស៖ អ្នកវិទ្យាសាស្រ្តនិយាយថា ជាតិសំណើមនៅលើអាកាស កំពុងបង្កការរិចរិលនៃស្នាដៃ នៅសតវត្សរ៍ទី ២០ The Scream របស់វិចិត្រករន័រវេស ដ៏ល្បីល្បាញរបស់ លោកEdvard Munch មានបញ្ហា ដោយនឹកស្មានមិនដល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកវិទ្យាសាស្រ្តអន្ដរជាតិ បានប្រើកាំរស្មីអ៊ិចធំជាងគេបំផុត របស់ពិភពលោក ដើម្បីវិភាគពពួកថ្នាំលាប មីក្រូពី The Scream ដែលត្រូវបានរក្សាទុក នៅក្នុងសារមន្ទីរ Munch នៅ Oslo ប្រទេសន័រវេស។ ពួកគេបានរកឃើញថា សារធាតុសូដ្យូមស៊ុលហ្វីដ ត្រូវបានប្រើជាសារធាតុពណ៌ នៅក្នុងថ្នាំលាបដើម ក្លាយជាអុកស៊ីតកម្ម និងរសាត់ទៅតាមលក្ខខណ្ឌ នៃសំណើមខ្ពស់។

វាត្រូវបានគេគិតថា ពន្លឺគឺត្រូវបំផ្លាញ ចំពោះពណ៌នៃផ្ទាំងគំនូរ បានរសាត់បន្តិចម្តងៗ ដែលជាហេតុធ្វើឲ្យវា ត្រូវបានគេរក្សាទុកស្ទើរតែ នៅក្នុងភាពងងឹត ប៉ុន្តែសំណើម គឺជាការគំរាមកំហែងដ៏សំខាន់របស់វា។ លក្ខខណ្ឌសំណើមទាប គឺជាគន្លឹះធ្វើឲ្យផ្ទាំងគំនូរនេះ ត្រូវបានដាក់តាំងបង្ហាញ នៅសារមន្ទីរ Munch នឹងត្រូវបើកដំណើរការឡើងវិញ នៅឆ្នាំនេះ បន្ទាប់ពីមានការកែលម្អ ដ៏សំខាន់មួយ។

សហអ្នក និពន្ធនៃការស្រាវជ្រាវ Letizia Monico មកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិអ៊ីតាលី នៅទីក្រុងរ៉ូម បានមានប្រសាសន៍ថា ការវិភាគស៊ីមេទ្រីរ៉ាំរ៉ៃ អនុញ្ញាតឲ្យយើងចង្អុលបង្ហាញ ពីមូលហេតុចម្បង ដែលធ្វើឲ្យផ្ទាំងគំនូរធ្លាក់ចុះ ដែលមានសំណើម៕ ដោយ៖លី ភីលីព

Most Popular

To Top